Phrasal verb: give away

give away (phrasal verb1)


1. to give something away means to give something at no cost (free).
This instructor gives his ebook away in exchange for email addresses.


១. ឱ្យអ្វីមួយដោយឥតគិតថ្លៃ មានន័យថាឱ្យអ្វីមួយដោយមិនគិតថ្លៃ(ហ្វ្រ៊ី)។
អ្នកបង្ហាត់ម្នាក់នេះឱ្យសៀវភៅអេឡិចត្រូនិករបស់គាត់ដោយឥតគិតថ្លៃជាថ្នូរនឹងអាសយដ្ឋានសារ អេឡិចត្រូនិក។

2. to give something/somebody away means to betray or reveal something/somebody.
Don't give away any information. (='reveal')


២. បង្ហាញអ្វីមួយឬអ្នកណាម្នាក់ឱ្យគេដឹង មានន័យថាក្បត់ ឬ បង្ហាញឬបញ្ចេញ អ្វីមួយឬអ្នកណាម្នាក់។
កុំបញ្ចេញព័ត៌មានណាមួយឱ្យគេដឹងឱ្យសោះ។

3. to give something away means to give something to somebody without getting money for it.
Mary's given her old clothes away.


៣. ឱ្យអ្វីមួយដោយឥតគិតថ្លៃ ឬ ដាក់ទាន មានន័យថាឱ្យអ្វីមួយទៅអ្នកណាម្នាក់ដោយមិនទទួលកម្រៃពីវា។
ម៉ារីបានឱ្យ(ដាក់ទាន)សំលៀកបំពាក់ចាស់ៗរបស់នាង។

1 Phrasal verb ប្រែថា កិរិយាសព្ទជាប់កន្សោម ដែលបង្កើតឡើងដោយការផ្គុំកិរិយាសព្ទ និង គុណកិរិយា(ឬហៅម្យ៉ាងទៀត កិរិយាវិសេស)បញ្ចូលគ្នា ដែលបង្កើតជាកិរិយាសព្ទមួយផ្សេងទៀតដែលមានអត្ថន័យខុសពីន័យដើមរបស់កិរិយាសព្ទនោះ។ ត្រូវចងចាំថាមិនមែនគ្រប់កិរិយាសព្ទទាំងអស់សុទ្ធតែអាចយកមកផ្គុំជាមួយគុណកិរិយាហើយអាចក្លាយជា កិរិយាសព្ទជាប់កន្សោម ទាំងអស់នោះទេ។ យើងហៅវាថាជា កិរិយាសព្ទជាប់កន្សោម ដោយសារតែប្រសិនបើយើងបំបែកកិរិយាសព្ទចេញពីគុណកិរិយា នោះនឹងធ្វើឱ្យកិរិយាសព្ទត្រលប់ទៅកាន់អត្ថន័យដើមរបស់វា ហើយគុណកិរិយាក៏ត្រលប់ទៅរកអត្ថន័យដើមរបស់វាដូចគ្នាដែរ។ ហេតុដូច្នេះហើយទើបយើងត្រូវហៅវាថា កន្សោម ។ សូមកុំច្រឡំជាមួយកិរិយាសព្ទជាប់ធ្នាក់ (prepositional verb) ឱ្យសោះ ។ ចូរមើលឧទាហរណ៍ខាងក្រោមដើម្បីប្រៀបធៀប៖

  1. Phrasal verb : Carry on. នៅកន្លែងនេះ ពាក្យ carry មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា យួរ កាន់។ ចំណែកពាក្យ on នៅកន្លែងនេះមានថ្នាក់ពាក្យជាគុណកិរិយា(មិនមែនជាធ្នាក់នោះទេដោយសារពាក្យនេះមានអត្ថន័យច្រើននិងថ្នាក់ពាក្យច្រើនអាស្រ័យទៅលើពាក្យដែលគេយកមកប្រើជាមួយវា)។ សរុបមក ពេលយើងផ្គុំពាក្យ carry និង on បញ្ចូលគ្នា វានឹងមានន័យថា បន្ត ។ ត្រូវចងចាំថាបើគុណកិរិយាមិនបានប្ដូរអត្ថន័យដើមរបស់កិរិយាសព្ទទេ នោះគេមិនហៅវាថាជា phrasal verb កិរិយាសព្ទជាប់កន្សោម នោះទេ។ គោលបំណងចម្បងរបស់គុណកិរិយានៅកន្លែងនេះគឺប្ដូរអត្ថន័យដើមរបស់កិរិយាសព្ទ។
    ទម្រង់៖ verb + adverb (កិរិយាសព្ទ + គុណកិរិយា)
  2. Prepositional verb : They listen to the radio. នៅកន្លែងនេះ ពាក្យ listen មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ស្ដាប់ ។ ចំណែកពាក្យ to មានថ្នាក់ពាក្យជាធ្នាក់។ ត្រូវចងចាំថាធ្នាក់មិនអាចប្ដូរអត្ថន័យដើមរបស់កិរិយាសព្ទបានទេ។ គេប្រើធ្នាក់នៅកន្លែងនេះគឺដើម្បីតែភ្ជាប់ទំនាក់ទំនងរវាងកិរិយាសព្ទទៅកាន់កន្សោមនាមដែលនៅខាងមុខវា(ខាងស្ដាំ)ដែលជាកម្មបទប៉ុណ្ណោះ ព្រោះកិរិយាសព្ទមួយចំនួនមិនអាចប្រើដោយអត់មានធ្នាក់បាននោះទេ។ ហេតុដូច្នេះហើយទើបគេហៅវាថា កិរិយាសព្ទជាប់ធ្នាក់
    ទម្រង់៖ verb + preposition (កិរិយាសព្ទ + ធ្នាក់)
    ចំណុចដែលគួរតែដឹងគឺមិនមែនគ្រប់កិរិយាសព្ទសុទ្ធតែជាប់ធ្នាក់នោះទេ ឧទាហរណ៍៖ I love you. នៅកន្លែងនេះ ពាក្យ love មានថ្នាក់ពាក្យជាកិរិយាសព្ទ រីឯពាក្យ you ជាសព្វនាមដើរតួជាកន្សោមនាម(ទីនេះគេហៅថាកម្មបទ)។ ក្នុងប្រយោគនេះ យើងសង្កេតឃើញថា កិរិយាសព្ទ love គឺត្រូវបានភ្ជាប់ទៅកាន់កម្មបទ you ដោយមិនចាំបាច់ត្រូវការធ្នាក់ណាមួយនោះឡើយ ឧទាហរណ៍៖ at, in, to, under, ។ល។

Post a Comment

Newer Post Older Post