Mammal

ថនិកសត្វ (បា.),(សំ.)(ថៈ និកៈ--)ពួក​សត្វ​ដែល​ភេទ​ញី​មាន​ដោះ​បំបៅ​កូន​ដូច​ជា ស្វា, ឆ្មា ជាដើម ។

ប្រភព៖ វចនានុក្រមខ្មែរ ដោយ សម្ដេចព្រះសង្ឃរាជ ជួន ណាត

noun [ C ]
UK /ˈmæm.əl/ US /ˈmæm.əl/

Any animal of which the female feeds her young on milk from her own body. Most mammals give birth to live young, not eggs:
Humans, dogs, elephants, and dolphins are all mammals, but birds, fish, and crocodiles are not.

ថនិកសត្វ (នាមសព្ទ)៖ ពពួកសត្វដែលភេទញីបំបៅដោះកូនដោយទឹកដោះចេញពីរាងកាយរបស់ខ្លួន។ ថនិកសត្វភាគច្រើនផ្ដល់កំណើតដល់កូនតូចមានជីវិត មិនមែនផ្ដល់កំណើតជាពងឬស៊ុត៖
មនុស្ស ឆ្កែ ដំរី និងផ្សោតគឺជាថនិកសត្វ ប៉ុន្តែបក្សី ត្រី និងក្រពើមិនមែនជាថនិកសត្វទេ។

Source: Cambridge Dictionary

mammal /ˈmaml /
▸ noun
a warm-blooded vertebrate animal of a class that is distinguished by the possession of hair or fur, females that secrete milk for the nourishment of the young, and (typically) the birth of live young.

ថនិកសត្វ (នាមសព្ទ) សត្វដែលមានឆ្អឹងកងខ្នងមួយប្រភេទដែលមានឈាមក្តៅឧនៗមួយពួកដែលត្រូវបានចាត់ថ្នាក់ដោយឡែកដោយការមានសក់ ឬរោម ដែលភេទញីបញ្ចេញទឹកដោះសម្រាប់ចិញ្ចឹមកូន(អាហារូបត្ថម្ភ) ហើយ (ជាធម្មតា) ផ្ដល់កំណើតជាកូនរស់ (មិនមែនផ្ដល់កំណើតជាស៊ុត)។

Source: Oxford Dictionary

Post a Comment

Previous Post Next Post